
កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានស៊ុតបញ្ចូលទី ៣៩ គ្រាប់រួចទៅហើយនៅរដូវកាលនេះ។
២៩ គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងនេះបានមកពីក្របខ័ណ្ឌ La Liga ហើយ ៦ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League និង ៣ គ្រាប់ទៀតនៅ Copa del Rey ។ មួយគ្រាប់ចុងក្រោយគឺបានមកពីការស៊ុតបញ្ចូលទីម្តងក្នុងការប្រកួត Super Cup ដែលជាពានរង្វាន់តែមួយគត់ដែលក្រុម Barcelona បានបរាជ័យនៅរដូវកាលនេះ។
ប្រសិនបើ Messi ស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនោះវាគឺជារដូវកាលទី ៩ ដែលគាត់បានស៊ុតបញ្ចូលទីបាន ៤០ គ្រាប់ឬច្រើនជាងនេះ។ ក្នុងអាជីពរបស់គាត់ល្អបំផុតគឺរដូវកាលឆ្នាំ ២០១១-២០១២ នៅពេលគាត់រកបាន ៧៣ គ្រាប់ ៕
ដោយ៖ តារា