
ការប្រកួតជើងទី២ នៃវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League 2018 និងចាប់ផ្ដើមក្នុងរាត្រីនេះហើយ ។
នៅជើងទី១ ក្រុមហងក្រហម Liverpool បានបំបាក់ក្រុមកំពុងឡើងជើង មេឃខៀវ Manchester City យ៉ាងគួឲភ្ញាក់ផ្អើលក្នុងលទ្ធផល ៣ ទល់នឹង ០ នៅកីឡាដ្ឋាន Anfield ដែលជាទឹកដីរបស់ក្លឹប Liverpool ។
ក្នុងរាត្រីនេះឈានដល់ជើងទី២ ហើយ ដែលក្រុម Liverpool ត្រូវទៅផ្ទះក្រុម Manchester City វិញដើម្បីសម្រេចថាក្រុមណានឹងឡើងទៅ វគ្គ ៤ ចុងក្រោយនៅក្នុងយប់នេះ ។ ការប្រកួតនេះធ្វើឡើងនៅកីឡាដ្ឋាន City of Manchester Stadium នៅវេលាម៉ោង ១:៤៥ នាទី រំលងអធ្រាតយប់នេះ ម៉ោងនៅកម្ពុជា ។
តើ ក្រុម Manchester City អាចវាយបកយកឈ្នះក្រុម Liverpool ដើម្បីឡើងទៅវគ្គ ៤ ក្រុមចុងក្រោយបានដែរឬទេក្នុងរាត្រីនេះ?
ដោយ៖ តារា