បែកគ្នាជាមួយសង្សាមិនទាន់បាត់ក្ដៅផង បែកធ្លាយ Patricia មានទំនាក់ទំនងស៊ីជម្រៅជាមួយបុរសហាយសូថ្មីបាត់

78447
  • ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយថាតារាសម្តែងស្រីកូនកាត់ថៃ – អង់គ្លេសលោកស្រី Patricia Good បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Peach Pachara ក្រោយពួកគេទាំងពីរទាក់ទងគ្នាបានជិត ៣ ឆ្នាំ ។

    Patricia និងអតីតសង្សា

    ទៀតសោតបញ្ហាដែលនាំឱ្យពួកគេបែកគ្នាត្រូវបានមហាជនសង្ស័យថាដោយសារតែមានជនទី៣ ចូលមកជ្រៀតជ្រែក ។ ហើយជនទី៣ នោះត្រូវគេសន្និដ្ឋានថាជា លោក Note Vises កម្លោះហាយសូ ហើយក៏ត្រូវជាប្អូនថ្លៃតារាស្រី Chompoo Araya ផងដែរ ។ប៉ុន្តែនាង Patricia បានចេញមកបកស្រាយថា ខ្លួនបានបែកគ្នាជាមួយ Peach ពិតមែនតែមិនមែនមកពីបញ្ហាជនទី៣ នោះទេ ហើយនាងនិងលោក Note ត្រឹមតែជាអ្នកស្គាល់គ្នាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ ។

    Patricia និងអតីតសង្សា

    ដោយឡែកទោះបីជា Patricia ខិតខំចេញមកបកស្រាយយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែចាំឃ្លាំមើលសកម្មភាពរបស់ពួកគេទាំងពីរជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ ព័ត៌មានដ៏ក្តៅគគុកនេះមិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែគណនីហ្វេសប៊ុកមួយបានទម្លាយរូបភាពប៉ុន្មានសន្លឹក ខណៈពេលដែលមានវត្តមានរបស់ Patricia និងលោក Note បង្ហាញមុខព្រមគ្នាជាមួយក្រុមមិត្តភក្តិ ៕

    Patricia និង Note

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី