
ការប្រកួតជើងទី២ នៃវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League 2018 និងចាប់ផ្ដើមក្នុងរាត្រីនេះហើយ ។
នៅជើងទី១ ក្រុមអ្នកបុណ្យ Barcelona បានបំបាក់ក្រុមខ្លាំងរបស់អ៊ីតាលី AS Roma ក្នុងលទ្ធផលយ៉ាងដំណំ ៣ ទល់នឹង ០ នៅកីឡាដ្ឋាន Camp Nou ដែលជាទឹកដីរបស់ក្លឹប Barcelona ។
ក្នុងរាត្រីនេះឈានដល់ជើងទី២ ហើយ ដែលក្រុម Barce ត្រូវទៅផ្ទះក្រុម Roma វិញដើម្បីសម្រេចថាក្រុមណានឹងឡើងទៅ វគ្គ ៤ ចុងក្រោយនៅក្នុងយប់នេះ ។ ការប្រកួតនេះធ្វើឡើងនៅកីឡាដ្ឋាន Stadio Olimpico នៅវេលាម៉ោង ១:៤៥ នាទី រំលងអធ្រាតយប់នេះ ម៉ោងនៅកម្ពុជា ។
តើ ក្រុម AS Roma អាចវាយបកយកឈ្នះក្រុម Barcelona ដើម្បីឡើងទៅវគ្គ ៤ ក្រុមចុងក្រោយបានដែរឬទេក្នុងរាត្រីនេះ?
ដោយ៖ តារា