វិរៈបុរសស្ដេចស៖ មិនអាចទៅរួចទេដែល Hazard ឈានដល់កម្រិត Ronaldo នៅ Real Madrid

30903
  • វិរះបុរស Real Madrid លោក Predrag Mijatovic មិនគិតថា Eden Hazard មានសមត្ថភាពក្នុងការឈានដល់កម្រិតដូចគ្នានឹងកីឡាករ Cristiano Ronaldo នៅ Real Madrid នោះទេ ។

    អតីតខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea រូបនេះបានបញ្ចប់ការផ្លាស់ក្នុងកញ្ចប់ទឹកប្រាក់ ១០០ លានអឺរ៉ូទៅកាន់ទឹកដី Bernabeu នៅរដូវក្តៅ ហើយត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Zinedine Zidane ខណៈដែល Hazard បានខកខានបង្ហាញខ្លួនក្នុង ២ ប្រកួតដំបូងនៃរដូវកាលថ្មី ២០១៩/២០២០ នេះដោយបញ្ហារបួស ។

    Cristiano Ronaldo បានក្លាយជាកីឡាករឆ្នើមបំផុតនៃប្រវត្តិសាស្ត្រក្លឹប Real Madrid ដោយបានចំណាយអស់រយះពេល ៩ ឆ្នាំនៅទឹកដីអេស្ប៉ាញ ដែលជាទីកន្លែងដ៏ជោគជ័យបំផុតនៅក្នុងអាជីពបាល់ទាត់របស់គាត់ ជាពិសេសជួយឱ្យក្រុមស្ដេចស ឈ្នះ Champions League ៤ ដង និងក្របខ័ណ្ឌ La Liga ២ ដង ហើយនៅការលើកពានរង្វាន់ជាច្រើនផ្សេងទៀត ។

    លោក Mijatovic បានប្រាប់ Goal ថា៖ ” Hazard គឺជាកីឡាករដ៏ល្អម្នាក់ ពិតណាស់គាត់គឺជាកីឡាករឆ្នើមម្នាក់នៅអឺរ៉ុប ។ ប៉ុន្តែតាមគំនិតរបស់ខ្ញុំយើងមិនអាចរំពឹងថា គាត់នឹងធ្វើអ្វីដែល Cristiano Ronaldo បានធ្វើនោះទេ ។ តាមគំនិតរបស់ខ្ញុំវាមិនអាចទៅរួចទេ ។ មិនមានកីឡាករណាអាចលេងដូច Ronaldo បានទេ ។  សម្ពាធនៅម៉ាឌ្រីដគឺខុសគ្នាទៅនឹងសម្ពាធនៅ Chelsea ហើយអ្នកត្រូវការពេលវេលាខ្លះដើម្បីដោះស្រាយវា ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី