
កាសែត Rai Sport របស់អ៊ីតាលីបានអះអាងថាកីឡាករ Alvaro Morata នឹងចាកចេញពីទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះហើយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមជាមួយក្លឹប Juventus ដែលជាក្លឹបចាស់របស់ខ្លួនវិញក្នុងករណីលោក Mario Mandzukic បញ្ជាក់ពីការចាកចេញរបស់គាត់ឲបានពិតប្រាកដ។
យោងទៅតាមរបាយការណ៍នេះ Juventus កំពុងតែតាមដានកីឡាករជាច្រើនដូចជាកីឡាកររបស់ក្រុមជម្រើសជាតិបារាំង Anthony Martial របស់ក្រុម Manchester United ហើយបច្ចុប្បន្ននេះ Morata ក៏ស្ថិតនៅក្នុងចំណោមបេក្ខជនដែលមានអាទិភាពខ្ពស់ផងដែរ ៕
ដោយ៖ តារា