Samsung ត្រៀមបញ្ចេញស្មាតហ្វូនកម្រិតថវិកា Galaxy M30s តែថាមពលថ្មធំបំផុតពុំធ្លាប់មាន

71830
  • ថ្មីៗនេះមានការលេចធ្លាយលក្ខណៈសម្បត្តិខ្លះៗអំពីស្មាតហ្វូនស៊េរីថ្មីម៉ូដែល Galaxy M30s ដោយមានបំពាក់ឈីបប្រភេទ Exynos 9610 SoC ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9 មានថាមពលថ្មធំរហូតដល់ ទៅ 6000 mmh បំពាក់ដោយបច្ចេកវិទ្យាសាកភ្លើងលឿនព្រមជាមួយនឹងឆ្នាំងសាកគាំទ្រកម្លាំងបញ្ជូន ២៥ វ៉ាត់ ដូចទៅនឹង Galaxy Note 10 ដូច្នេះដែរ ។

    Galaxy M30s នឹងមុខងារកាមេរ៉ាដូចស្រឡាយ Galaxy A ( Galaxy A10e, Galaxy A20, Galaxy A30 និង A50 ជាដើម ។ Galaxy M30s នឹងមកជាមួយកាមេរ៉ាក្រោយ ៣ គ្រាប់ (៤៨MP មានកម្រិត Aperture (f/2.0) + ៨MP Ultra-wide-Angle មានកម្រិត aperture (f/2.2) និង 5MP Depth Sensor មានកម្រិត Aperture (f/2.2) ។ ចំណែកកាមេរ៉ាមុខ ទំហំ 16MP Selfie snapper មានកម្រិត Aperture (f/2.0) ។ Galaxy M30s អាចនឹងបន្ថែមមុខងារដោះសារសម្គាល់មុខ (Face Recognize) ។ ហើយម៉ូដែលនេះអាចមាន ២ ស៊េរីគឺ M30 និង M30s ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី