Torres លាអ្នកគ្រាំទ្ររបស់ក្លឹប AT Madrid ជាលើកទីពីរ ហើយក៏ជាលើកចុងក្រោយ

45406
  • Fernando Torres បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​នឹង​ចាកចេញ​ពី Atletico Madrid នៅពេល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ពេល​ចប់​រដូវកាល​នេះ​។

    Image result for Fernando Torres

    Torres បាន​ត្រឡប់​មកកាន់​ក្លឹប​ដំបូង​របស់​គាត់​វិញ​នៅ​ឆ្នាំ ២០១៤ ដោយ​អតីត​ខ្សែ​ប្រយុទ្ធរបស់ Liverpool រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន ៣៥ គ្រាប់​សម្រាប់​ការលេង​នៅ Atletico ជា​លើកទី​ពីរ​របស់​គាត់​នៅ La Liga ។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​ហាក់​ពុំ​សូវ​មាន​ឱកាស​បាន​ចូលលេង​ប៉ុន្មាន​ទេ​នៅ​រដូវកាល​នេះ ហើយ​ថែម​ទាំង​ត្រូវ​អង្គុយ​ជា​កីឡាករ​បម្រុង​រយៈពេល ៩០ នាទី​ពេញ​នៅ​ក្នុង​ការ​ប្រកួត​លទ្ធផល​ស្មើ ១-១ រវាង Atletico ជាមួយ​នឹង​គូ​ប្រជែង​ដ៏​ធំ Real Madrid កាល​ពី​សប្តាហ៍​មុន​ទៀត​ផង។

    Image result for Fernando Torres

    Torres បាន​និយាយ​ថា៖ “នេះ​គឺ​ជា​រដូវកាល​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ក្លឹប​នេះ​។ ដូច​ដែល​អ្នកបាន​ឃើញ​ហើយ​ថា ខ្ញុំ​ចូល​លេង​បាន​តិចតួច​ណាស់​ ។ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវតែ​ប្រាប់​អ្នក​គាំទ្រ​ឲ្យ​បាន​ដឹង​។ ការ​សម្រេច​ចិត្ត​នេះ​មិន​ងាយ​ស្រួល​នោះទេ។ នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​សម្តែង​ការមិន​ពេញ​ចិត្ត​នោះ​ឡើយ​ ។ វាពិត​ជា​ពិបាក​ណាស់​ក្នុងការ​និយាយ​ថា​លា​ជា​លើក​ទី​ពីរ។ គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់លេង​រហូត​ដល់​ចូល​និវត្តន៍​នៅ​ទី​នេះ​។ តាម​ពិត ខ្ញុំ​ចង់​លេង​បន្ត​ពីរ​ទៅ​បី ឬ​ប្រាំ​ឆ្នាំ​ទៀត “។

    Related image

    Atletico បាន​បញ្ជាក់​ថា ពួកគេ​នឹង​ផ្តល់​កិត្តិយស​ដល់ Torres នៅ​ក្នុងការ​ប្រកួត​ចុង​ក្រោយនៅ​ទឹកដី​របស់​ពួកគេ​នៅ​រដូវកាល​នេះ​។ ប្រធាន​ក្លឹបលោក Enrique Cerezo បាន​និយាយ​ថា៖ ” Fernando គឺជា​តារា​ឆ្នើម​ប្រចាំ​ក្លឹប​របស់​យើង​។ ហើយក្លឹប Atletico Madrid នឹង​រង់ចាំ​ទទួល​គាត់​ត្រឡប់​មក​វិញ​ជា​និច្ច​”៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី