Rooney អង្គុយជេលោក Allardyce ដែលបានប្ដូខ្លួនចេញពេលប៉ះ Liverpool

22429
  • Sam Allardyce គ្រូ​បង្វឹក​របស់ Everton នឹង​ធ្វើ​ការពិភាក្សា​ជាមួយ Wayne Rooney បន្ទាប់ពី​អតីត​ប្រធាន​ក្រុម​របស់ Manchester United រួបនេះ​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បា នៅពេល​ដែល​ត្រូវ​ប្ដូរចេញ​ក្នុង​ការ​ប្រកួត​នៅ​ទីក្រុង Merseyside ។

    Image result for Sam Allardyce with Wayne Rooney

    Rooney ត្រូវបាន​ប្ដូរចេញ​ក្រោយ​ពី​លេង​បាន​ត្រឹម​តែ ៥៧ នាទី​ប៉ុណ្ណោះ​កាល​ពី​សប្តាហ៍​មុនពេល​ប៉ះ​ជាមួយ Liverpool ហើយ​ច្បាស់ណាស់​ថា​គាត់​មិន​ពេញចិត្ត​នឹង​ការ​សម្រេច​ចិត្ត​បែបនេះ​ឡើយ ក្រោយ​ពី​គេ​ឃើញ​គាត់​អង្គុយ​រអ៊ូ​តែ​ម្នាក់ឯង​នៅ​លើ​កៅអី​។ Allardyce បាន​យល់​ច្បាស់ពី​ការ​អាក់អន់​ចិត្ត​របស់​កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ ហើយ​គាត់នឹង​រកពេល​ជួប​ជាមួយ Rooney នៅ​សប្តាហ៍​នេះ ដើម្បី​ធានាថា​គ្មាន​ការ​អាក់អន់​ចិត្ត​ណាមួយ​នៅក្នុង​ស្ថានភាព​នេះ​ទេ​។

    Related image

    Allardyce បាន​ប្រាប់​វិទ្យុ TalkSPORT ថា៖ “ការ​អាក់អន់​ចិត្ត​របស់ Wayne គឺ​ព្រោះ​តែ​គាត់ធ្លាប់​លេង​នៅ Everton មក​ជា​យូរ​ហើយ​ ។ គាត់​ក្លាយជា​កីឡាករ​របស់ Everton ពេញ​មួយ​ជីវិត​របស់​គាត់​ទៅ​ហើយ​។ គាត់​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់ Everton នៅ​អាយុ ១៦ ឆ្នាំ​។ គាត់​បាន​លេង​នៅក្នុង​ការប្រកួត​ដ៏សំខាន់​មួយ​ជាមួយ Liverpool នៅលើ​ទី​លាន​ផ្ទាល់​របស់​គាត់ ប៉ុន្តែ​បែរជា​ត្រូវ​គ្រូ​បង្វឹក​ប្ដូរគាត់​ចេញ​ទៅ​វិញ​”។

    Image result for Sam Allardyce with Wayne Rooney

    “គាត់​ពិតជា​មិនអាច​ទទួល​យក​វា​បាន​នោះ​ទេ ហើយ​ត្រូវតែ​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្តរបស់​គាត់​បែប​នេះ​ហើយ។ យើងនឹង​ជួប​ពិភាក្សា​គ្នា​នៅ​សប្តាហ៍​ក្រោយ​អំពី​បញ្ហា​នេះ ហើយយើង​នឹង​បាន​ដឹងពី​អារម្មណ៍​ពិត​របស់​គាត់។ ខ្ញុំ​ជឿ​ថា ពេល​នេះ​គាត់​មុខជា​បាន​ស្ងប់​ចិត្តបន្តិច​ហើយ​”៕

    ដោយ៖ តារា

    ប្រភព :
    skysports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី