BMW បញ្ចេញរថយន្តម៉ូដែល X5 Protection VR6 ពាក់អាវក្រោះការពារគ្រាប់ ធានាសុវត្ថិភាពជូនអ្នកជិះ

36119
  • ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់ BMW បានផលិតរថយន្តការពារគ្រាប់ម៉ូដែល X5 Protection VR6 ការពារអ្នកប្រើប្រាស់ពីការបាញ់ប្រហារ ព្រមទាំងការបំផ្ទុះគ្រាប់បែកទៀតផង ។

    រថយន្តប្រភេទ SUV ខាងលើនេះត្រូវបានបំពាក់កម្រិតការពារ VR6 ដែលអាចទប់ទល់នឹងគ្រាប់កាំភ្លើង AK-47 ក៏ដូចជាការបំផ្ទុះ ១៥ គីឡូក្រាមពីរយះចម្ងាយ ៤ ម៉ែត្រផងដែរ ។ មិនតែប៉ុណ្ណោះ X5 Protection VR6 មានបំពាក់អាវក្រោះការពារបាតក្រោមដើម្បីទប់ទល់នឹងគ្រាប់បែគដៃ និង គ្រាប់បែកបញ្ជាទៀតផង ។ ដើម្បីធានាថា តួខ្លួនខាងក្រៅរបស់វាអាចទប់ទល់នឹងការវាយប្រហារទាំងនោះបាន X5 Protection VR6 បានប្រើដែកថែបដ៏រឹងមាំបំផុតមួយជុំរថយន្ត ព្រមទាំងកញ្ចក់ការពារគ្រាប់កម្រាស់ ៣៣ មីលីម៉ែត្រ ។

    ទោះជាយ៉ាងណា BMW មិនបានបញ្ជាក់ថា វាមានតម្លៃនិងទម្ងន់ប៉ុន្មានឡើយ ប៉ុន្តែវាប្រើម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ Twin-turbocharged ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៥៣០ សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេលត្រឹម ៥,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី