
ខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ គឺកីឡាករ Sergio Aguero បាននិយាយថា ការដឹកនាំរបស់លោក Pep Guardiola ក្នុងរដូវកាលនេះ ពិតជាបានជួយឲ្យរូបគេមានទម្រង់លេងកាន់តែល្អ។
Aguero បាននឹងកំពុងមានទម្រង់លេងដ៏អស្ចារ្យនៅក្នុងរដូវកាល ២០១៧/១៨ នេះ ដោយរកបាន ៣០ គ្រាប់ក្នុង ៣៧ ប្រកួត។ Aguero និយាយថាតាក់ទិចរបស់លោក Guardiola បានចូលរួមចំណែកយ៉ាងធំធេងទៅក្នុងទម្រង់លេងដ៏ល្អរបស់គេនៅពេលនេះ។ ខ្សែប្រយុទ្ធរូបនេះបាននិយាយថា បើទោះបីជាលោក Pep ជាគ្រូបង្វឹកម្នាក់ដែលមានការទាមទារខ្ពស់បន្តិច ដោយចង់បានលទ្ធផលល្អក្តី គឺគាត់អាចគ្រប់គ្រងការលេងរបស់ក្រុមគាត់បាន ហើយ Aguero បានលេងតាមរបៀបដែលគ្រូបង្វឹករូបនេះចង់បានសម្រាប់ក្រុមមេឃខៀវ។
កីឡាករអាហ្សង់ទីនរូបនេះជឿថាក្នុងការប្រកួតនីមួយៗវាតែងតែមានមេរៀនដែលយើងអាចរៀនសូត្របាន ហើយថារូបគេតែងតែត្រៀមខ្លួនក្នុងការលេងតាមការដឹកនាំរបស់លោក Pep ជានិច្ច។ រូបគេបានបន្ថែមថា៖”ខ្ញុំគិតថាការដែលអាចលេងតាមទម្រង់របស់លោក Pep បាន គឺជាកត្តាដ៏សំខាន់មួយក្នុងធ្វើឲ្យទម្រង់លេងរបស់ខ្ញុំបានល្អដូចសព្វថ្ងៃសម្រាប់រដូវកាលនេះ”៕
ដោយ៖ តារា