ស្រីៗដែល Crush លើប្រុសស្អាតទាំង២​ នេះ ប្រហែលត្រូវខូចចិត្តហើយ ពេលឃើញរូបប៉ុន្មានសន្លឹកនេះ

108454
  • ភាពស្និទ្ធស្នាលកៀកកើយគ្នាដូចប្ដីប្រពន្ធទើបតែរៀបការហើយថ្មីថ្មោងរវាងតារាសម្ដែងប្រុស Great Warintorn និងកំលោះសង្ហាលោក James Jirayu មិនមែនទើបតែទម្លាយចេញមកឱ្យសាធារណជនបានឃើញម្ដងពីរដងនោះទេ ប៉ុន្ដែជារឿយៗអ្នកសិល្បៈប្រុសថៃពីរដួងនេះ តែងបង្ហាញទង្វើស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នាតាមរយៈរូបថតក៏ដូចជាវីដេអូផ្សេងៗផ្ទុយស្រឡះពីពាក្យថាមិត្តភក្ដិធម្មតាៗ ។

    មិនខុសអ្វីពីលើកមុនៗថ្មីៗនេះតារាប្រុសថៃពីរដួងខាងលើ ទើបតែទម្លាយរូបថតកៀកកិតស្អិតល្មួតមួយសន្លឹកទៀតនៅលើគណនីសហជីព IG ដោយពួកគេបានឱបរឹតគ្នានៅទីសាធារណៈ ហើយអាចនិយាយបានថា Sweet ជាងរាល់ដងទៅទៀត ។ លើសពីនោះ James Jirayu និង Great ថែមទាំងបានក្លែមក្លយនូវពាក្យសម្ដីឌឺដងក្នុងន័យនឹករឭកដល់គ្នាខ្លាំងណាស់ ។ បើកុំតែក្នុងចំណោមពួកគេម្នាក់ៗសុទ្ធតែមានមិត្តស្រីរៀងៗខ្លួនអស់ហើយទេ មិនដូច្នោះមហាជននៅតែដាក់ការសង្ស័យមិនព្រមឈប់ពីទំនាក់ទំនងពិសេសជិតស្និទ្ធលើសពីមិត្តរួមសិល្បៈធម្មតារវាងពួកគេជាក់ជាមិនខាន ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី