AS Roma វាយបកយកឈ្នះ Barcelona ៣-០ នៅជើងទី២ យ៉ាងគួរឲភ្ញាក់ផ្អើល

6852
  • ក្លឹប AS Roma ដែលនៅជើងទីមួយបានចាញ់ ៤ ទល់នឹង ១ នៅទឹកដីអេស្ប៉ាញនោះបានវាយបកយកឈ្នះ Barcelona វិញដោយស៊ុតចូល៣គ្រាប់ និងបិទសូន្យតែម្ដងមិនឲ្យគូប្រជែងតដៃរួច។

    ការប្រកួតនៅទឹកដីអ៊ីតាលីគ្មាននរណាគិតថាក្រុមខ្លាំងនៅអ៊ីតាលីមួយនេះអាចបំបាក់ ជើងខ្លាំងមកពីតំបន់កាតាឡាន់ ៣ ទល់នឹង ០ ដូច្នេះទេ តែ Roma អាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន ។

    គ្រាប់បាល់ទាំង៣គ្រាប់របស់ Roma ធ្វើបានសម្រេចដោយកីឡាករ Edin Dzeko នៅនាទី៦, Daniele De Rossi នៅនាទី៥៨ មុនពេលដែល Manolas តែតគ្រាប់ជ័យជម្នះបាននៅនាទី៨២៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី