Liverpool ឈ្នះទាំង ២ ជើង ទម្លាក់ Manchester City ចេញពីពាន UCL ទាំងមិនអស់ចិត្ត

18544
  • កាលពីជើងទីមួយក្រុមរហស្សនាមថា ហង្សក្រហមបានយកឈ្នះ City ដោយបំបាក់ ៣-០ ដូច្នេះលទ្ធផលឈ្នះម្ដងទៀតនៅជើងទីពីរនេះគ្រប់គ្រាន់ឲ្យពួកគេកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានដ៏ធំរបស់ទ្វីបអឺរ៉ុប។

    ជំនួបយប់មិញនេះម្ចាស់ផ្ទះនាំមុខ ១គ្រាប់មុនតាំងពីនាទី ទី២ ជាការស៊ុតបញ្ចូលទីរបស់ Jesus ក្រោមការបញ្ជូនឲ្យយ៉ាងល្អរបស់ខ្សែបម្រើល្បឿនលឿន Sterling។ សឹងតែពេញវគ្គទីមួយ City គាបសង្កត់យ៉ាងខ្លាំង និងគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់ តែមិនអាចទម្លាយរនាំងដ៏រឹងមាំរបស់ Liverpool បាន។

    លុះវគ្គទីពីរ Liverpool តាមស្មើបានវិញនៅនាទី ៥៦ស៊ុតបញ្ចូលទីដោយ Mohamed Salah មុនពេល Firmino ថែម១គ្រាប់ទៀតនាទី ៧៧ ដើម្បីបញ្ចប់ក្ដីសង្ឃឹមឡើងវគ្គបន្តរបស់មេឃខៀវ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី