Rashford ចង់ចាកចេញពី Man Utd នៅរដូវកាលក្ដៅខាងមុខនេះ ក្រោយពី…………

40229
  • ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹបបិសាចក្រហម Manchester United អាចនឹងចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមានការខកចិត្តក្រោយពេលរូបគេពុំសូវជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jose Mourinho។

    Related image

    នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Marcus Rashford ទើបតែបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United បានចំនួន ៤៣ ប្រកួតតែប៉ុណ្ណោះ ខណៈដែលក្នុងចំណោម ៤៣ ប្រកួតនេះ Rashford ជាប់ជម្រើសដំបូងបានតែ ២២ ដងតែប៉ុណ្ណោះ។ នៅក្នុងការប្រកួតទល់ក្លឹបមេឃខៀវ Manchester City កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខ្សែប្រយុទ្ធ Marcus Rashford បានត្រឹមអង្គុយកៅអីបម្រុងតែប៉ុណ្ណោះ ការអង្គុយកៅអីបម្រុងនេះធ្វើអោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនេះមានការខកចិត្តចំពោះលោក Jose Mourinho។

    Image result for Marcus Rashford

    យោងតាមប្រភពមួយបានចុះផ្សាយដោយសារពត៌មាន The Sun បានអោយដឹងថា៖ ខ្សែប្រយុទ្ធ Marcus Rashford អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ ប្រសិនបើលោក Jose Mourinho នៅតែបន្ដដឹកនាំក្លឹបបិសាចក្រហម Manchester United នៅក្នុងរដូវកាលក្រោយ ហើយជាពិសេសរូបគេមិនបានជាប់ជម្រើសដំបូងរបស់ក្លឹប ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី