RIP!! កូនស្រីអាយុ ៩ ឆ្នាំរបស់លោក Luis Enrique បានទទួលមរណៈភាពយ៉ាងអាណោចអាធ័ម

18729
  • កូនស្រីរបស់លោក Luis Enrique ដែលជាអតីតគ្រូបង្វឹកក្លឹប Barcelona និង ជម្រើសជាតិអេស្ប៉ាញ បានទទួលមរណភាពយ៉ាងអាណោចអាធ័មនៅអាយុ ៩ ឆ្នាំ ដោយសារជំងឺដុះសាច់ក្នុងឆ្អឹង ( មហារីក ) ។

    កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំកន្លងទៅលោក Luis Enrique បានចាកចេញពីក្រុមជម្រើសជាតិអេស្បាញយ៉ាងប្រញ៉ាប់ប្រញ៉ាល់ដែលកំពុងនៅក្នុងប្រទេសម៉ាល់តា ដើម្បីវិលត្រឡប់ទៅផ្ទះវិញដោយសារមានភាពបន្ទាន់ក្នុងគ្រួសារដែលមិនបានបញ្ជាក់ឱ្យច្បាស់ ។  បីខែក្រោយមក គឺនៅថ្ងៃទី ១៩ ខែមិថុនា គាត់បានសុំលាឈប់ពីការងារគ្រូបង្វឹក ដែលគាត់បានថ្លែងអំណរគុណដល់សហព័ន្ធបាល់ទាត់អេស្ប៉ាញ កីឡាករ បុគ្គលិក និង ប្រព័ន្ធផ្សព្វផ្សាយ ដោយមិនបានបញ្ជាក់លម្អិតអំពីបញ្ហារបស់នៅក្នុងការលាឈប់នោះឡើយ ។

    សេចក្តីថ្លែងការណ៍របស់គ្រួសារលោក Luis Enrique បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃព្រហស្បតិ៍នេះថា៖ ” កូនស្រីរបស់យើងឈ្មោះ Xana បានទទួលមរណភាពហើយនៅរសៀលនេះក្នុងអាយុ ៩ ឆ្នាំ បន្ទាប់ពីបានតស៊ូអស់រយៈពេល ៥ ខែប្រឆាំងនឹងជំងឺមហារីក ។ យើងសូមអរគុណអ្នកទាំងអស់គ្នាចំពោះការស្រលាញ់ ដែលយើងបានទទួលក្នុងកំឡុងប៉ុន្មានខែនេះ ហើយយើងពេញចិត្តក្នុងការសម្រេចចិត្ត និង ការយោគយល់គ្នា ” ។

    ខណះលោក Luis Enrique ក៏បានធ្វើសេចក្តីថ្លែងអំណរគុណដល់មន្ទីរពេទ្យ និង បុគ្គលិកពេទ្យ ផងដែរ ដែលបានខិតខំជួយសង្គ្រោះកូនស្រីសំណប់ចិត្តរបស់លោកក្នុងរយះពេលជាង ៥ ខែកន្លងមកនេះ បើទោះបីជាមិនអាចរក្សាជីវិតរបស់ក្មេងស្រីដ៏កម្សត់មួយនេះបានយ៉ាងណាក្ដី ។ ហើយក្នុងនាមពួកខ្ញុំជាក្រុមការងាររបស់សារពត៌មាន MerlPlus  សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជូនចំពោះគ្រួសាររបស់លោក Luis Enrique ផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី