សម្តេចក្រឡាហោមស ខេង ថា រដ្ឋាភិបាលគ្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗ នាពេលអណាគត

11144

សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃបានថ្លែងថា រដ្ឋាភិបាលគ្រោងបង្កើតក្រុងនៅតាមស្រុកនីមួយៗ ដើម្បី​ងា​យស្រួលផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន។

សម្តេចក្រឡាហោម ស ខេងបានថ្លែងលើកឡើងនៅក្នុងការបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧  និងលើកទិសដៅឆ្នាំ២០១៨  នៅសាលាខេត្តកណ្តាល ថ្ងៃទី៧ ខែកុម្ភៈនេះថា គម្រោងបង្កើតទីក្រុងនៅតាមស្រុកនីមួយៗនេះ គឺមានប្រយោជន៍ច្រើនណាស់ដូចជា ការផ្សព្វផ្សាយបញ្រ្ជាបព័ត៌មាន ការផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការបម្រើសេវាសាធារណៈ ដល់វិស័យឧស្សាហកម្ម និងសិប្បកម្មដែលមានតម្រូវការច្រើន។

Image result for សម្តេចក្រឡាហោមស ខេង

សម្តេចបន្តថា “ការបង្កើតឲ្យមានសេវារបៀបនេះ និងអាចផ្តល់ភាពជោគ​ជ័យច្រើនដល់ម្ចាស់ឧស្សាកម្ម និងសិប្បកម្ម លើការអភិវឌ្ឍន៍របស់ខ្លួន និងជួយដល់កម្មករដែលរស់នៅក្នុង មូលដ្ឋានមានការងារធ្វើនៅជិតផ្ទះសម្បែង ជាពិសេ​សជាផ្នែកមួយចូលរួម កាត់បន្ថយចំណាក់ស្រុករបស់ប្រជាពលរដ្ឋ មករស់នៅទីក្រុង”។

Image result for city in cambodia

 

សម្តេចបានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល បង្កើតទីក្រុងបន្ថែមកាន់​តែច្រើន  យើងនឹងជម្រុញការផ្តល់សេវាសាធារណៈកា​ន់តែខិតជិត ក្នុងនោះនៅទីកន្លែងណា ដែលអាចបង្កើតច្រកចេញចូលតែមួយបាន គឺយើងត្រូវតែអនុវត្តន៍ ព្រោះសម្រាប់អ្នកមានតម្រូវការនៅលើការផ្តល់សេវា ពួកគេមិនចំណាយពេលវេលាច្រើន ក្នុងការដើរស្វែងរកការផ្តល់សេវា ដូចនេះការជម្រុញផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺជាជម្រុញដល់ការ អភិវឌ្ឍទាំងវិស័យឯកជន និងសង្គមជាតិទាំងមូល ។ សម្តេចបន្តថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺត្រូវតែអនុវត្តន៍ឲ្យបានគ្រប់ទីកន្លែង ជាពិសេសការបន្តពង្រីកច្រកចេញចូលតែមួយ ឲ្យបានដល់ឃុំ-សង្កាត់បន្ថែមទៀត ក្នុងនោះនៅតាមបណ្តាស្រុកនីមួយៗ ដែលមានទីប្រជុំជន ក៏គ្រោងប្រែក្លាយទីប្រជុំជនក្នុងស្រុកនោះ ទៅជាសង្កាត់ផងដែរ ព្រោះទីប្រជុំជនស្រុក ក៏ជាកូនទីក្រុងមួយ ក្នុងការចូលរួមចំណែ​ក ដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី