
យោងតាម Don Balon បានឱ្យដឹងថាក្លិប Bayern Munich បានត្រៀមផ្តល់ប្រាក់ ៨០ លានអឺរ៉ូសម្រាប់ការនាំយកតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Ivan Rakitic ។
កីឡាករសញ្ជាតិក្រូអាតរូបនេះបានឈានជើងចូលកីឡាដ្ឋាន Camp Nou នៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែកីឡាករខ្សែបម្រើរូបនេះមានការភ័យព្រួយការមកដល់ដ៏មានសក្តានុពលរបស់កីឡាករ Antoine Griezmann និងការចុះហត្ថលេខាលើកីឡាករ Arthur អាចធ្វើឱ្យប៉ះពាល់ដល់កន្លែងជម្រើស ១១ នាក់ដំបូងរបស់គាត់ ។
ហើយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ទើបតែលើកពានក្នុងពេលថ្មីៗនេះ សង្ឃឹមថានឹងអាចនាំយកកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានក្នុងការដេញថ្លៃដ៏ធំមួយនេះ ៕
ដោយ៖ តារា