Man Utd ត្រៀមផ្ដល់ប្រាក់​ ២០០ លានអឺរ៉ូ បូកថែម Pogba មួយទៀតដើម្បីប្ដូយក Neymar ពី PSG

22281
  • យោងតាមកាសែតដ៏ល្បីមួយរបស់អង់គ្លេស បានឱ្យដឹងថាក្លិបបិសាចក្រហម Manchester United នឹងត្រៀមផ្តល់ទឹកប្រាក់ចំនួន ២០០ លានអឺរ៉ូ បូកជាមួយកីឡាករ Paul Pogba ដើម្បីនាំយកកីឡាករ Neymar ពី PSG ។

    Image result for Neymar

    របាយការណ៍នេះបានឱ្យដឹងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះរីករាយក្នុងការធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho ខុសពី Pogba មានរឿងមិនល្អជាមួយលោកក្នុងមួយរយះពេលថ្មីៗនេះ។

    Image result for Neymar

    ក្លឹប PSG ត្រូវបានគេរាយកាណ៍ថានឹងទាមទារប្រាក់ ៤០០ លានអឺរ៉ូសម្រាប់កីឡាករ Neymar បើក្លឹបណាចង់បានកីឡាកររូបនេះបន្ទាប់ពីកីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានក្លឹប PSG ទិញពីក្លឹប Barcelona ក្នុងតម្លៃរហូតដល់ ២២២ លានអឺរ៉ូកាលពីរដូវក្តៅមុន ៕

    ដោយ៖​ តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី