
ការប្រកួតជើងទី២ នៃវគ្គ ៨ ក្រុមចុងក្រោយសម្រាប់ពានរង្វាន់ UEFA Champion League 2018 និងចាប់ផ្ដើមក្នុងរាត្រីនេះហើយ ។ នៅជើងទី១ ក្រុមអធិរាជសរ Real Madrid បានបំបាក់ក្រុមកំពុងឈរនៅកំពូលតារាង Serie A Juventus យ៉ាងដំណំក្នុងលទ្ធផល ៣ ទល់នឹង ០ នៅកីឡាដ្ឋាន Juventus Stadium ។
ក្នុងរាត្រីនេះឈានដល់ជើងទី២ ហើយ ដែលក្រុម Juventus ត្រូវទៅផ្ទះក្រុម Real Madrid វិញដើម្បីសម្រេចថាក្រុមណានឹងឡើងទៅ វគ្គ ៤ ចុងក្រោយនៅក្នុងយប់នេះ ។ ការប្រកួតនេះធ្វើឡើងនៅកីឡាដ្ឋាន Santiago Bernabéu Stadium នៅវេលាម៉ោង ១:៤៥ នាទី រំលងអធ្រាតយប់នេះ ម៉ោងនៅកម្ពុជា ។
តើ ក្រុម Juventus អាចវាយបកយកឈ្នះក្រុមការពារដំណែងជើងឯក Real Madrid ដើម្បីឡើងទៅវគ្គ ៤ ក្រុមចុងក្រោយបានដែរឬទេក្នុងរាត្រីនេះ?
ដោយ៖ តារា