Coutinho ជឿជាក់ថា ខ្លួននឹងអាចធ្វើបានល្អនៅ Bayern ក្រោយពីបង្ហាញខ្លួនក្នុងជម្រើសដំបូង

31495
  • Philippe Coutinho បានបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅក្នុងក្របខ័ណ្ឌ Bundesliga លើកដំបូងរបស់គាត់សម្រាប់ក្រុម Bayern Munich ខណះខ្សែបម្រើរូបនេះបាននិយាយថា គាត់អាចនឹងទទួលបានភាពប្រសើរជាងមុននៅក្នុងប្រទេសអាល្លឺម៉ង់ ។

    កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំ រូបនេះបានចូលរួមជាមួយនឹងក្រុមរបស់លោក Niko Kovac ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្រុមអ្នកមានបុណ្យ FC Barcelona នារដូវក្ដៅនេះ បន្ទាប់ពីមិនសូវបានបង្ហាញខ្លួននៅទឹកដី Camp Nou ក្នុងលក្ខខ័ណ្ឌទិញផ្ដាច់នៅចុងបញ្ចប់រដូវកាល ២០១៩/២០២០ នេះ ប្រសិនបើ Coutinho បង្ហាញទម្រង់លេងល្អសម្រាប់ Bayern Munich ។

    ការផ្លាស់ពីក្របខ័ណ្ឌ La Liga ( លីគកំពូលអេស្ប៉ាញ ) ទៅកាន់ក្របខ័ណ្ឌ Bundesliga ( លីគកំពូលអាឡឺម៉ង់ ) អតីតខ្សែប្រយុទ្ធរបស់ក្រុមហងក្រហម Liverpool រូបនេះជឿជាក់ថា គាត់ស្ថិតក្នុងបរិយាកាសប្រសើរជាងមុន ដើម្បីបង្ហាញសក្តានុពលពេញលេញរបស់គាត់សារជាថ្មី ។

    Coutinho បានប្រាប់ Bundesliga.com ថា៖ “ មានកីឡាករល្អៗ កីឡាករកំពូលៗ និងកីឡាករឆ្នើមៗ ជាច្រើននៅទីនេះ ( Bayern Munich ) ។ ខ្ញុំពិតជារីករាយដែលបានមកទីនេះ ដើម្បីខ្ញុំអាចរៀនសូត្រពីពួកគេ និងកាន់តែប្រសើរឡើង ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី