លោក Ernesto Valverde បានសុំទោសអ្នកគ្រាំទ្ររបស់​ Barcelona ក្រោយធ្លាក់ចេញពី UCL

30902
  • គ្រូ​បង្វឹក​​ លោក Ernesto Valverde និង​ប្រធាន​ក្លឹប លោក Josep Maria Bartomeu បាន​និយាយ​សុំទោស​ចំពោះ​អ្នកគាំទ្រ​ Barca ក្រោយ​ពីក្រុម​របស់​ខ្លួន​ត្រូវ​បាន​ធ្លាក់​ពី UEFA Champions League ក្រោម​ថ្វីជើង​របស់ Roma។ ទោះបីជា​ចំណេញគ្រាប់បាល់ ៤-១ កាលពីប្រកួត​ក្នុងជើងទីមួយ ក៏ Barca ត្រូវ​បាន​ Roma បំបាក់​វិញ​ដោយ​គ្រាប់​បាល់​របស់ Edin Dzeko, Daniele De Rossi និង​គ្រាប់បាល់ជ័យជម្នះ​ចុង​ក្រោយ​របស់ Kostas Manolas ជួយឲ្យ​ក្រុម​មក​ពី​អ៊ីតាលី​នេះ​អាច​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​បាន។

    Image result for Ernesto Valverde

    លោក Valverde មិន​មាន​លេស​អ្វី​ចំពោះ​បរាជ័យ​របស់​ក្រុម​ខ្លួន​នោះទេ ដោយ​គាត់​បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​ថា៖ “យើង​មិនលេង​បាន​ល្អ​ទេ​ពេលប៉ះ​ជាមួយ Roma ពួកគេ​លេង​បាន​ល្អណាស់។ ហើយ​យើង​ពិបាក​លេង​តាម​ក្បួន​របស់​យើង​ណាស់។ ពួកគេ​ធ្វើ​ឲ្យ​យើង​ជួបគ្រោះ​ថ្នាក់ ហើយ​យើង​ពុំ​អាច​គេច​គ្រោះ​ថ្នាក់​នោះ​បាន។ គ្រាប់​ទី​មួយ​ជាគ្រាប់​ផ្តល់​ថាម​ពល​ដល់​ពួកគេ​ ក្រោយមក​គេ​រក​បាន​គ្រាប់​ទីពីរ និង​ទីបី​ក្នុង​តង់​ទីពីរ។ ខ្ញុំ​មានអារម្មណ៍​សោកស្ដាយ​ជំនួស​អ្នកគាំទ្រ។ វា​ជាការ​ខក​ចិត្ត​មួយ​យ៉ាង​ធំធេង​។ ប៉ុន្តែ​ឥឡូវនេះ​យើង​ត្រូវ​ផ្ដោត​លើ​ការ​ប្រកួត​ដែល​នៅ​សល់​ក្នុងដៃ។ យើង​ត្រូវ​តស៊ូ​សម្លឹង​ទៅ​មុខ​ជានិច្ច”។

    Image result for barca vs roma ucl

    ខណៈ​ពេលនេះ​ Bartomeu បាន​បន្ថែម​ថា៖ “យើង​រំភើប​ជាខ្លាំង​​ដែល​បាន​ឆ្លង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ យើង​លេង​បាន​ល្អ​ក្នុង​ជើង​ទីមួយ។ រៀង​រាល់​រដូវ​កាល​យើង​តែង​រំពឹង​ថា​ឈ្នះ Champions League ឥឡូវ​នេះ​ក្ដី​ស្រមៃ​យើង​បាន​រលាយ​ទៅហើយ។ ខ្ញុំ​ចង់​ថ្លែង​អំណរ​គុណ​ដល់​អ្នកគាំទ្រទាំងអស់​ដែល​បាន​មក​ចូល​រួម​ទស្សនា​ផ្ទាល់​ដើម្បី​លើកទឹកចិត្ត​ពួកយើង ប៉ុន្តែ​ខ្ញុំ​ក៏សុំ​ការ​អភ័យ​ទោស​ដល់​ពួកគេ​ដែរ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី