តាមរបាយការណ៍របស់ L’Equipe បានឱ្យដឹងថាក្លិប Bayern Munich អាចនឹងលក់កីឡាករឆ្នើម Robert Lewandowski សម្រាប់ការដេញថ្លៃធំៗ ខណៈក្លិបចំនួន ៣ កំពុងតាមញ៉ែខ្សែប្រយុទ្ធរូបនេះ។
Lewandowski ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកការចាកចេញពីក្លឹប Bayern នៅរដូវក្តៅខាងមុខនេះហើយក៏ជាគោលដៅសម្រាប់ក្រុម Real Madrid, Chelsea និង Paris Saint-Germain ផងដែរ។
រហូតមកទល់ពេលនេះក្លឹប Bayern បានទទូចថាកីឡាករសញ្ជាតិប៉ូឡូញរូបនេះគឺមិនមែនសម្រាប់លក់នោះទេប៉ុន្តែពួកគេអាចត្រូវបានបញ្ចុះបញ្ចូលឱ្យលក់ Lewandowski បើសិនជាសំណើរលើសពី ១០០ លានអ៊ឺរ៉ូ ៕
ដោយ៖ តារា