
Andres Iniesta ត្រូវធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ហើយវាគឺជាលទ្ធភាពដែលអាចប្រាកដបានថាគាត់នឹងចាកចេញពីក្លឹប Barcelona នៅរដូវក្តៅនេះ ។ នេះបើតាម Goal understands
ខ្សែបម្រើរូបនេះត្រូវបានគេមើលឃើញថាជាកីឡាករ សំខាន់ និង ល្បីល្បាញម្នាក់នៅ Camp Nou ដែលបានឆ្លងកាត់ក្រោមឈុតយុវជន និង បានបង្ហាញខ្លួនជាង ៦៥០ ប្រកួត ហើយសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់គឺនៅក្នុងឆ្នាំ ២០០២ ។
ប៉ុន្តែគាត់អាចនឹងសំរេចថាគួដល់ពេលវេលាចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះឬនៅ ដោយកីឡាករវ័យ ៣៣ ឆ្នាំត្រូវជូនដំណឹងដល់ក្លឹប Barcelona អំពីការសម្រេចចិត្តរបស់គាត់ត្រឹមថ្ងៃទី ៣០ ខែមេសា នេះយ៉ាងយូ ៕
ដោយ៖ តារា