
កីឡាករ N’Golo Kante ដែលជាខ្សែបម្រើរបស់ក្លិប Chelsea គឺជាអ្នកចុះកិច្ចសន្យាអាទិភាពមុនគេរបស់លោក Thomas Tuchel នៅពេលដែលលោកចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្លិប Paris Saint-Germain នេះបើតាម Sport Buzzer ប្រាប់ឲដឹង ។
លោក Tuchel ត្រូវបានគេរំពឹងថានឹងមកជំនួសតំណែងលោក Unai Emery នៅឯកីឡាដ្ឋាន Parc des Princes នៅរដូវកាលក្រោយហើយគាត់បានកំណត់ចុះកិច្ចព្រមព្រៀងមួយសម្រាប់ Kante ទោះបីជាកីឡាករអន្តរជាតិបារាំងមានតម្លៃថ្លៃមិនក្រោម ៨០ លានអឺរ៉ូ ក៏ដោយ ។
វាក៏អាចជាការចាកចេញដ៏ធំមួយសម្រាប់ក្រុម PSG ផងដែរខណៈដែលខ្សែរប្រយុទ្ធ Edinson Cavani លែងមានឆន្ទៈក្នុងការស្ថិតក្រោមស្រមោលរបស់កីឡាករ Neymar ទៀតហើយ។ ខ្សែប្រយុទ្ធរូបនេះអាចនឹងចាកចេញជាមួយតម្លៃ ៦០ លានអឺរ៉ូ ផងដែរ ៕
ដោយ៖ តារា