
ប្រធានក្លិប Roma លោក James Pallotta បាននិយាយថាអ្នកចាំទី Alisson នឹងមិនមានការចាកចេញពីក្របខ័ណ្ឌ Serie A ឡើយខណៈដែលពាក្យចចាមអារ៉ាមនៅតែបន្តផ្ទុះឡើង។
Alisson បានបង្ហាញប្រាប់គេថាខ្លួនជាអ្នកចាំទីកំពូលរបស់ទ្វីបអឺរ៉ុបនៅរដូវកាលនេះដែលធ្វើឱ្យក្រុម Roma ឈានដល់វគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាប្រវិត្តសាស្រ្តក្នុងរយះពេល ៥៨ នេះ ហើយត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហង្សក្រហម Liverpool និង Real Madrid ។
ប៉ុន្តែលោក Pallotta មានជំនឿចិត្តថាអ្នកចាំទីអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះនឹងនៅតែស្ថិតក្នុងទីក្រុងរ៉ូមដោយកិច្ចសន្យារបស់គាត់នឹងបន្តរហូតដល់ ៣ ឆ្នាំទៀតឯណោះ ៕
ដោយ៖ តារា