សៀវឡុងនី ឆ្នាំ ១៩៩៨ កំពុងធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗជាមួយសម្រស់ដ៏ក្មេងរបស់នាង ទោះវ័យក្បែង ៥០ ឆ្នាំហើយក្ដី

138279
  • តារាសម្ដែងសិង្ហបុរីនាង Fann Wong ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា “សៀវឡុងនី “ឆ្នាំ ១៩៩៨ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្ររបស់ខ្លួនមិនធម្មតាឡើយ នៅពេលបង្ហាញខ្លួនកាលពីពេលថ្មីៗនេះជាមួយរូបរាង និងសម្រស់ស្រស់ស្អាតប្រៀបដូចយុវនារីអាយុ ២០ ជាង ។

    ក្នុងរឿង “យុទ្ធសិល្ប៍ឥន្ទ្រីទេព” ឆ្នាំ ១៩៩៨

    អ្នកណាទៅគិតថាឆ្នាំថ្មីបនេះ Fann Wong មានអាយុ ៤៨ ឆ្នាំហើយ តែសម្រស់របស់នាងកាន់តែស្អាតក្មេងជាងវ័យបែបនេះ ។ រឹតតែភ្ញាក់ពេលរូបភាពច្រើនសន្លឹករបស់នាងត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះទាក់ភ្នែកមហាជនមិនមើល មិនបាន ។  សូមរម្លឹកថា តារាស្រីរូបនេះបង្ហាញមុខក្នុងពិភពសិល្បៈតាំងពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ១៩៩៨ កេរ្តិ៍ឈ្មោះរបស់នាងកាន់តែហក់ឡើងខ្លាំងនៅពេលសម្ដែងរឿង “យុទ្ធសិល្ប៍ឥន្ទ្រីទេព” ជាមួយស្វាមីបច្ចុប្បន្នរបស់នាង គឺលោក Christopher Lee ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី