
យោងតាម ESPN បានឱ្យដឹងថាក្រុម Manchester United មិនមានផែនការលក់កីឡាករវ័យក្មេង Marcus Rashford នៅចុងបញ្ចប់នៃរដូវកាលនេះទេ។
របាយការណ៍ជាច្រើនបានលើកឡើងថា Rashford អាចនឹងពិចារណាពីការផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះដោយសង្ឃឹមថានឹងស្វែងរកក្លិបមួយដែលគាត់នឹងចាប់ផ្តើមមានការលេងជាទៀងទាត់។
ទោះជាយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសមិនបានទទួលសំណើរសុំទិញណាមួយសម្រាប់កីឡាករជម្រើសជាតិអង់គ្លេសនេះឡើយហើយពួកគេនឹងបដិសេធរាល់ការផ្តល់ជូនទាំងនេះ ៕
ដោយ៖ តារា