Alexis Sanchez នឹងត្រូវពាក់អាវលេខ ៧ នៅក្នុងក្លឹបថ្មី Inter Milan ក្រោយពី Icardi ចាកចេញ

52732
  • Alexis Sanchez នឹងត្រូវពាក់អាវលេខ ៧ នៅក្នុងក្លឹបថ្មី Inter Milan បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ចាកចេញផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ក្នុងលក្ខខ័ណ្ឌខ្ចីជើង ។

    ខ្សែប្រយុទ្ធជួរមុខជម្រើសជាតិឈីលីវ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវចំណាយពេលវេលាពេញមួយរដូវកាល ២០១៩/២០២០ នៅទឹកដី San Siro បន្ទាប់ពីបានធ្វើការផ្ទេរក្នុងលក្ខខ័ណ្ឌខ្ចីជើងចំនួន ១ មួយរដូវកាលពីក្លិបបិសាចក្រហម Manchester United ។ ខណះ Sanchez កំពុងសង្ឃឹមថា នឹងអាចធ្វើបានល្អជាមួយក្រុម Inter ដែលខ្លួនបានជួបបញ្ហាអាប់អួរជាមួយក្រុមបិសាចក្រហមអស់រយះពេល ២ រដូវកាលកន្លងមក ។

    សូមរំលឹកផងដែរថា Alexis Sanchez នឹងត្រូវលេងឱ្យ Inter Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ រដូវកាល ប៉ុន្តែក្រុមយក្សអ៊ីតាលីមួយនេះត្រូវបង់ប្រាក់ត្រឹមតែ ១/៣ នៃប្រាក់ឈ្នួលសរុបរបស់អតីតខ្សែប្រយុទ្ធ Barcelona រូបនេះប៉ុណ្ណោះ ខណះសល់ប៉ុន្មានគឺ Manchester United ជាអ្នករ៉ាប់រងទាំងអស់។ Sanchez គឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី