Frenkie de Jong អះអាងថា៖ ខ្ញុំអាចលេងបានល្អជាងអ្វីដែលខ្ញុំមាននាពេលបច្ចុប្បន្ន

44481
  • កីឡាករចំណូលថ្មីរបស់ក្លិប FC Barcelona ខ្សែបម្រើ Frenkie de Jong បានអះអាងថា នៅមានរឿងជាច្រើនទៀតដែលនឹងកើតឡើងជាមួយគាត់នៅទឹកដី Camp Nou ។

    បន្ទាប់ពីមានរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយក្រុម Ajax សមាជិកក្រុមជម្រើសជាតិហូឡង់វ័យ ២១ ឆ្នាំ Frenkie de Jong ហាក់មិនសូវបង្ហាញទម្រង់លេងមិនសូវបានល្អប៉ុន្មានទេជាមួយក្លឹបថ្មី barca ចាប់តាំងពីបើករដូវកាលមក ប៉ុន្តែខ្សែបម្រើរូបនេះបានសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីឱ្យល្អជាងនេះ ។

    ខ្សែបម្រើឆ្នើមប្រចាំឆ្នាំរបស់ UEFA រូបនេះបាននិយាយថា៖ ” ខ្ញុំជាក្រុមថ្មី ហើយខ្ញុំបានចាប់ផ្តើមនៅក្នុងការប្រកួតទាំងបី ទោះបីជាយើងមានខ្សែបម្រើច្រើនក៏ដោយ ។  ប៉ុន្តែខ្ញុំគិតថា ខ្ញុំអាចលេងបានល្អជាងអ្វីដែលខ្ញុំមានកន្លងមក ។ ខ្ញុំត្រូវតែរីកចម្រើនទោះក្នុងតួនាទីអ្វីក៏ដោយដែលខ្ញុំលេង ។ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំកំពុងលេង ហើយខ្ញុំចង់ធ្វើឱ្យប្រាកដថា ខ្ញុំនៅជាក្រុម ” ។

    សូមរំលឹកផងដែរ ខ្សែបម្រើវ័យក្មេង Frenkie de Jong ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ទិញយកពីក្លឹបយក្សហូឡង់ AFC Ajax កាលពីពាក់កណ្ដាលរដូវកាលមុន តែទើបបង្ហាញខ្លួនជាផ្លូវការនារដូវក្ដៅនេះប៉ុណ្ណោះ ជាមួយតម្លៃខ្លួន ៨២ លានដុល្លារ បន្ទាប់ពីបង្ហាញទម្រង់លេងល្អមែនទែន ដោយជួយឱ្យ Ajax ក្រសោបពានទាំងអស់នៅក្នុងស្រុក ( ពានក្នុងប្រទេសហូឡង់ ) ជាពិសេសជួយឱ្យក្លឹបនេះឡើងដល់វគ្គ ១/២ នៃក្របខ័ណ្ឌ UEFA Champions League ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី