
ក្រុម Paris Saint-Germain ត្រៀមរួចរាល់ដើម្បីអនុញ្ញាតឱ្យកីឡាករចាស់វស្សា Thiago Motta ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះហើយចង់បានកីឡាករ Fabinho មកជំនួសកន្លែងកីឡាកររូបនេះ។ នេះបើយោងតាម UOL Esporte
Motta បានចំណាយពេល ៦ រដូវកាលជាមួយ PSG ប៉ុន្តែក្រុមម្ចាស់ជើងឯក Ligue 1 មួយនេះជឿថាវាគឺដល់ពេលវេលាដ៏ល្អហើយសម្រាប់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះចាកចេញពីក្លឹបអ្នកមាន PSG ។
Fabinho ដែលជាកីឡាកររបស់ក្លឹប Monaco គឺមានអាទិភាពចម្បងក្នុងការមកជំនួសតំណែងរបស់គាត់នៅ PSG នៅរដូវកាលក្រោយ ៕
ដោយ៖ តារា