ខ្សែប្រយុទ្ធចំណូលថ្មី Napoli ៖ Ronaldo បានស្វាគមន៍ខ្ញុំដែលកាន់អ៊ីតាលី គាត់គឺជាកីឡាករដ៏អស្ចារ្យ

47297
  • Hirving Lozano បានបញ្ចេញទម្រង់លេងល្អមែនទែនក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Serie A ដោយរកគ្រាប់បាល់ឱ្យ Napoli ក្នុងជំនួបទល់នឹងក្រុម Juventus ដែលមិនយូរប៉ុន្មានបន្ទាប់ពីប្ដូចូល ខណះកីឡាកររូបនេះបាននិយាយថា ខ្លួនទទួលបានការសរសើរពី Cristiano Ronaldo ។

    ជំនួបប្រចាំសប្ដាហ៍ទី២ នៃក្របខ័ណ្ឌពានរង្វាន់លីគកំពូលអ៊ីតាលី ( Serie A ) កាលពីចុងអាទិត្យមុន ខណះក្រុមភ្ញៀវ Napoli បានប្រកួតចាញ់ក្រុមការពារតំណែងជើងឯក Juventus ក្នុងលទ្ធផល ២-៣ នៅចុងម៉ោង ។ ក្រុមសេះបង្កង់ Juventus បានទទួលជ័យជម្នះទាំងព្រលឹងចុងសក់តាមរយៈគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយខ្សែការពារ Kalidou Koulibaly នៅក្នុងម៉ោងបន្ថែម ប៉ុន្តែកីឡាករសញ្ជាតិម៉ិកស៊ិកវ័យ ២៤ ឆ្នាំរូបនេះបាននិយាយពីពេលវេលាដ៏រីករាយបន្ទាប់ពីការប្រកួតជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Cristiano Ronaldo ។

    Lozano បានប្រាប់ TUDN ថា៖ ” បន្ទាប់ពីគ្រាប់បាល់ចុងក្រោយរបស់ពួកគេ គាត់ ( Cristiano Ronaldo ) បានមករកខ្ញុំ ហើយអបអរសាទរខ្ញុំ ។ គាត់បានស្វាគមន៍ខ្ញុំដែលមកកាន់ប្រទេសអ៊ីតាលី ។ វាជាអ្វីដែលល្អណាស់ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់នៅលើពិភពលោក ។ វាជាអ្វីដែលល្អណាស់ ។ ខ្ញុំពិតជារីករាយនឹងការប្រកួតនេះណាស់ ព្រោះក្រុមលេងបានល្អណាស់ ហើយក៏សម្រាប់លេងជាមួយកីឡាករឆ្នើមៗដែរ មិនត្រឹមតែ Cristiano ប៉ុណ្ណោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី