​ឃើញក្បត់ច្បាស់នឹងភ្នែក! ប្រុសសង្ហា Peach សារភាពថា លោកមិនចង់ត្រូវគ្នាជាមួយ Patricia វិញនោះទេ

130802
  • ការឈានដល់ចែកផ្លូវគ្នាដើររៀងខ្លួនរវាងអតីតគូស្នេហ៍តារាថៃគឺលោក Peach Pachara និងនាង Patricia Good បានបង្ហោះសុះសាយពេញបណ្ដាញសារព័ត៌មានថៃ ហើយឆ្លងកាត់ការបកស្រាយជាបន្តបន្ទាប់របស់ភាគីទាំងសងខាង ជឿថាទស្សនិកជនដែលធ្លាប់គាំទ្រស្នេហាពួកគេទាំងពីរក៏បានពិចារណាច្បាស់ក្នុងចិត្តហើយថា ពួកគេដើរដល់ចំណុចមួយនេះបណ្ដាលមកពីអ្វី ។

    បើទោះបីជពេលនេះនាង Patricia ព្រមទទួលស្គាល់ថា នាងកំពុងសិក្សាមើលចិត្តថ្លើមគ្នាជាមួយលោក Note Vise ប្អូនថ្លៃរបស់តារាស្រី ឈុំ ភូអារីយ៉ា ប៉ុន្ដែទំនាក់ទំនង មួយនេះបានកើតឡើងក្រោយពីនាង និងអតីតសង្សារ Peach បានបែកគ្នាហើយ ។ នៅក្នុងបទសម្ភាសចុងក្រោយកំលោះហាយសូរដែលមើលទៅកំពុងខូចចិត្តរឿងស្នេហានៅឡើយ Peach Pachara បាននិយាយបកស្រាយបន្ថែមនូវរឿងរ៉ាវកើតឡើងរវាងខ្លួន និងអតីតមិត្តស្រី ប៉ុន្ដែចំណុចដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ​លោកអះអាងថា មិនចង់បាន Pat ត្រឡប់មកវិញទៀតនោះទេ ។

    បើយើងងាកទៅអ្នកគាំទ្រវិញមានតែសម្ដែងការសោកស្ដាយ ព្រោះអតីតគូស្នេហ៍វ័យក្មេងមួយគូនេះពិតជាស័ក្ដិសមគ្នាខ្លាំងណាស់ ប៉ុន្ដែយ៉ាងណានេះជារឿងរ៉ាវផ្ទាល់ខ្លួនរវាងអ្នកទាំងពីរ ហើយពេលបែកគ្នា Peach ក៏មិនព្រមនិយាយដល់រឿងអ្នកទី៣ អ្វីដែរ ដោយរាល់ដងលោកតែងលើកឡើងថា វាមិនមែនជារឿងរបស់លោកតទៅទៀតទេ ។ រឿងរ៉ាវដើមចងយ៉ាងណាមានតែសាមីខ្លួនទាំងពីរទេដែលដឹងច្បាស់ជាងគេ ដូច្នេះក្នុងនាមជាអ្នកគាំទ្រមានតែគោរពតាមការសម្រេចចិត្តរបស់ Peach និង Pat តែប៉ុណ្ណោះ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី