
ជើងខ្លាំង សុខ ធី នឹងប៉ះអ្នកប្រដាល់បានកម្ពស់ ឡុង ជិន ដណ្តើមខ្សែក្រវ៉ាត់គូបូតារដូវកាលទី៧ អមដោយប្រាក់រង្វាន់៦០០០ដុល្លារ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អ្នកស្នងមរតកគុនខ្មែរទាំង២ បានឈ្នះការប្រកួតទាំង៥ តាំងពីវគ្គសន្សំពិន្ទុ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គេទាំង២មានសាច់ស្នៀតខុសគ្នា ដោយ កាកា ជំនាញទាត់ និងកណ្តាប់ដៃចេញចូលលឿន ប៉ុន្តែ ឡុង ជិន ពូកែញុះរហូតដៃគូស្រុតកម្លាំងទើបវាយផ្តាច់តែម្តង។ ការប្រកួតផ្តាច់ព្រ័ត្រ គ្រោងធ្វើនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ នៅសង្វៀនបាយ័នស្ទឹងមានជ័យ វេលាម៉ោង៧យប់ ៕
ដោយ៖ តារា