ស៊នសៀវមី ថា​ នាងពុំសូវរំពឹងខ្ពស់លើការប្រជែងយកមេដាយតេក្វាន់ដូជើងឯកអាស៊ីឆ្នាំ២០១៨ ឡើយ

11479
  • កីឡាការិនីតេក្វាន់ដូ ស៊នសៀវមី បានបង្ហើបថា នាងពុំសូវរំពឹងខ្ពស់លើការប្រជែងយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកអាស៊ីឆ្នាំ២០១៨នៅប្រទេសវៀតណាម នាអំឡុង ខែ ឧសភា ខាងមុខនោះទេ ខណៈរបួសជង្គង់តទើបតែជាសៈស្បើយ ដ្បិតការប្រកួតមួយនេះប្រជុំដោយជើងខ្លាំង ដែលមកចូលរួមដើម្បីសាកល្បងសមត្ថភាពមុនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអេស៊ានហ្គេមនៅឥណ្តូនេស៊ី។

    Image result for ស៊នសៀវមី

    ទោះយ៉ាងនេះក្តី នាងនូវតែចាត់ទុកការចូលរួមវាសស្ទុងសមត្ថភាពក្នុងព្រឹត្តិការណ៍នេះ ជាការប្រកួតសំខាន់ ពង្រឹងសមត្ថភាពឆ្ពោះទៅប្រជែងដណ្តើមយកមេដាយពីព្រឹត្តិការណ៍អេស៊ានហ្គេម នៅឥណ្តូនេស៊ីនាពេលខាងមុខ។
    នាងអះអាងថា និងប្រឹងប្រែងអោយអស់ពីលទ្ធភាពទោះបីជួបដៃគូចាស់ដែលធ្លាប់ធ្វើអោយនាងរង់បរ៉ាជ័យជាច្រើនលើកក្នុងព្រឹត្តិការណ៍ធំៗកម្រឹតពិភពលោកក៍ដោយ។

    Image result for ស៊នសៀវមី

    គួររំលឹកថា ស៊ន សៀវមី បានចូលវះកាត់ជង្គង់នៅប្រទេសកូរ៉េនៅអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៧ ក្នុងនោះ ក៍ទទួលបានការឧបត្ថម្ភថវិកាផ្ទាល់ពីសម្តេចតេជោ ហ៊ុនសែន ជួយចំនួន១ម៉ឺនដុល្លាផងដែរ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី