Fabregas ៖ វាប្រហែលជាមិនអាចទៅរួចទេដែលមានកីឡាករម្នាក់ទៀតដូចជា Messi នាពេលអនាគត

22281
  • វិរះបុរសក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Cesc Fabregas ជឿជាក់ថា វាមិនអាចទៅរួចទេដែលមានកីឡាករម្នាក់ទៀតដូចជា Lionel Messi នឹងលេចមុខនាពេលអនាគតនោះ ។

    Cesc Fabregas  និង Lionel Messi ធ្លាប់ជាមិត្តរួមក្រុម Barcelona ដោយបានចំណាយពេល ៣ រដូវកាលជាមួយគ្នានៅទឹកដី Camp Nou ក្នុងអំឡុងនោះខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Ballon d’Ors ចំនួន ២ ដង ។ ដោយធ្លាប់លេងជាមួយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Fabregas បានប្រកាសស្ដែងៗថា Messi គឺជាមួយកីឡាករល្អបំផុតនៅលើពិភពលោក ដែលមិនអាចមាននរណាលេងដល់កម្រិតរបស់គេនោះទេ ។

    Fabregas បានប្រាប់ AS ថា៖ “ ខ្ញុំគិតថា វាប្រហែលជាមិនអាចទៅរួចទេ ។ យើងបានឃើញថា Ronaldo និង Ronaldinho ជាកីឡាករអស្ចារ្យ ប៉ុន្តែ Messi ល្អជាងគេអស់រយៈពេល ១៥ ឆ្នាំមកហើយ ។ គាត់ស្ថិតក្នុងរដូវកាលទី ១៧ របស់គាត់ ហើយគាត់ល្អជាងគេចាប់តាំងពីគាត់មានអាយុ ១៨ ឆ្នាំមក ។ ខ្ញុំបានឃើញរឿងដែលអ្នកមិនជឿ ។ រៀងរាល់បីថ្ងៃគាត់រកបានគ្រាប់បាល់ ហើយគាត់នឹងចេញទៅលេងឱ្យអាហ្សង់ទីន បន្ទាប់មកគាត់ត្រឡប់មកវិញយ៉ាងលឿន ហើយរកគ្រាប់បាល់បាន Hat-Trick … វាមិនមែនជារឿងធម្មតាទេ ជឿខ្ញុំទៅ ” ។

    អតីតខ្សែបម្រើ Chelsea និងជម្រើសជាតិអេស្ប៉ាញរូបនេះបន្តទៀតថា៖ ” ខ្ញុំចង់រីករាយនឹងការលេងកាន់តែច្រើនជាមួយ Leo  ។ ខ្ញុំមានសំណាងអាក្រក់បន្តិច ។ រដូវកាលដំបូងដែលយើងនៅជាមួយគ្នា យើងមានការយល់ដឹងខ្ពស់ ។  នៅ ២ រដូវបន្ទាប់ គឺនៅពេលដែលខ្ញុំមានពេលវេលារងរបួសធ្ងន់ធ្ងរបំផុត ។ ខ្ញុំមិនបានធ្វើបានល្អបំផុតទេ នៅគ្រាលំបាកហើយវាបានជះឥទ្ធិពលដល់មនុស្សគ្រប់គ្នារួមទាំង Leo ផងដែរ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី