Ederson ៖ Neymar នៅតែសប្បាយចិត្ត បើទោះបីជារូបគេបរាជ័យផ្ទេរទៅ Barcelona ក៏ដោយ

25537
  • អ្នកចាំទី Ederson របស់ក្លឹបមេឃខៀវ Manchester City ដែលកំពុងជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិប្រេស៊ីល បានប្រកាសថា មិត្តរួមក្រុមតារាឆ្នើម Neymar កំពុងសប្បាយចិត្ត បើទោះបីជាខកខានវិលត្រឡប់ទៅលេងឱ្យក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹបចាស់ FC Barcelona ។

    Neymar ចង់ផ្លាស់ទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona វិញ ប៉ុន្តែទោះយ៉ាងណាក្លិបយក្សអេស្ប៉ាញមួយនេះមិនអាចចុះកុងត្រាជាមួយគាត់ពីក្លឹប Paris Saint-Germain បាននោះទេ មុនពេលទីផ្សាផ្ទេរកីឡាករត្រូវបិទកាលពីថ្ងៃច័ន្ទនេះ ។ វាជារឿងដ៏ចម្រូងចម្រាសបំផុតទាក់នឹងនឹងការផ្ទេររបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ទោះជាយ៉ាងក៏ដោយ ប៉ុន្តែពេលនេះ Neymar បានចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅទីក្រុងម៉ៃអាមី មុនការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃសុក្រនេះ ទល់នឹងកូឡុំប៊ី ខណៈពួកគេនឹងបន្តជួយជាមួយ ប៉េរូរង់ នៅថ្ងៃទី ១០ ខែកញ្ញា ។ នៅពេលត្រូវបានសួរអំពី Neymar អ្នកចាំទី Ederson ដែលជាដៃទី២ របស់ប្រេស៊ីល បានប្រាប់អ្នកយកព័ត៌មានថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះហាក់ដូចជាមានមានភាពរីករាយ ទោះបីជាមានរឿងដ៏ចម្រូងចម្រាសនាពេលថ្មីៗនៅជុំវិញគាត់ក៏ដោយ ។

    Ederson បាននិយាយថា៖ ” ខ្ញុំឃើញគាត់ ( Neymar ) សប្បាយចិត្ត ។ កីឡាករណាដែលពាក់អាវក្រុមជម្រើសជាតិប្រេស៊ីលពិតជាសប្បាយរីករាយណាស់ ។ ខ្ញុំមិនអាចនិយាយអំពីទីផ្សារនៅរដូវក្តៅនេះទេ ពីព្រោះខ្ញុំមិនដឹងថា មានអ្វីកើតឡើងទេ ។ ខ្ញុំមិនបានតាមដានព័ត៌មានច្រើននោះទេ ។ ដូច្នេះខ្ញុំមិនដឹងពីរបៀបឆ្លើយអ្នកអំពីរឿងនោះទេ ។ ប៉ុន្តែខ្ញុំដឹងថានៅទីនេះក្នុងក្រុមប្រេស៊ីលគាត់សប្បាយចិត្តណាស់ ” ។

    អ្នកចាំទីដ៏ឆ្នើមរូបនេះបន្តថា៖ ” ពិតណាស់ Neymar សប្បាយចិត្តណាស់ ។ ខ្ញុំមិនដឹងថា តើគាត់នឹងលេងឬអត់នោះទេ នេះគឺជាសំណួរដែលលោក Tite ត្រូវតែឆ្លើយ ។ ព្រោះគាត់ជាមនុស្សតែម្នាក់គត់ដែលអាចឆ្លើយបាន ប្រសិនបើគាត់ (Neymar) លេងឬបើគាត់មិនលេង ។ យើងបានហ្វឹកហាត់តែមួយដងប៉ុណ្ណោះ ហើយវាគឺកាលពីម្សិលមិញ ។ វាជាវគ្គហ្វឹកហាត់មួយជាមួយបាល់ ដូច្នេះខ្ញុំមិនអាចឆ្លើយពីវាបានទេ “៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី