
ជើងឯករត់ប្រណាំងម្ចាស់មេដាយមាសអូឡាំពិកចំនួន ៨ សម័យកាល ក៏ជាអ្នកគាំទ្ររបស់ក្លឹបបីសាចក្រហម Manchester United ដ៏ធំបំផុត ហើយគាត់បានបង្ហាញការពេញចិត្តចំពោះគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho ខ្លាំងណាស់។
Usain Bolt បាននិយាយថា៖ “ខ្ញុំជឿជាក់លើលោក Jose គាត់បានរក្សាការដឹកនាំរបស់យើងរហូតមកដល់ពេលនេះ យើងតែងតែលេងបានយ៉ាងល្អជាមួយនឹងក្រុមកំពូលៗ ហើយនៅរដូវកាលក្រោយយើងនឹងធ្វើកាន់តែបានល្អប្រសើរជាងនេះ ។
វាមិនរឿងចម្លែកខ្លាំងនោះទេដែលយើងបានផ្តួលពួកគេ ( Manchester City ) ពិព្រោះក្រុមហង្សក្រហម Liverpool ក៏បានផ្តួលពួកគេពីរដង (ក្នុងក្របខ័ណ្ឌ Champions League) ផងដែរ៕
ដោយ៖ តារា