អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធចុះពិនិត្យមើលទីតាំងដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

52695
  • ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលទីតាំងដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត កាលពីព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ។

    ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរកទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗ ។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពីជម្ងឺផ្សេងៗផងដែរ។
    បើយោងតាមរបាយការណ៍ពីមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ បានបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារ ចាប់គិតត្រឹមថ្ងៃទី ៥ កញ្ញា ២០១៩ នេះ ទឹកបានកំពុងហក់ឡើងដោយទឹកស្ទឹងសែនមានកម្ពស់ ១១.៣០ ម៉ែត្រ បើប្រៀបធៀប នឹងថ្ងៃទី ៤ កើនឡើង ០.៨០ ម៉ែត្រ ខណៈដែលកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១១.៥០ ម៉ែត្រ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី