
យោងតាម The Telegraph បានឱ្យដឹងថាក្រុម Manchester City អាចនឹងត្រូវចំណាយលុយ ៦០០ លានផោនក្នុងរដូវក្តៅខាងមុខនេះ។
លោក Pep Guardiola កំពុងកំណត់គោលដៅកីឡាករសំខាន់ៗមួយចំនួនដើម្បីជួយឱ្យក្រុម Man City ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
ខ្សែប្រយុទ្ធ Julian Weigl របស់ក្រុម Borussia Dortmund, កីឡាករ Fred របស់ Shakhtar Donetsk, កីឡាករ Jorginho របស់ក្លិប Napoli, កីឡាករ Jean-Michel Seri របស់ក្លឹប Nice និង កីឡាករ Thomas Lemar របស់ក្លឹប Monaco គឺជាគោលដៅរបស់ Manchester City នៅរដូវកាលក្រោយ ៕
ដោយ៖ តារា