ឧកញ៉ា ឡេង ណាវ៉ាត្រា ចំណាយប្រាក់ ១៤ម៉ឺនដុល្លារនំាំយកសិល្បៈករនិងសិល្បៈការិនីល្បីៗ ៥០រូបទៅសម្តែងនៅកូរ៉េ

9719

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានចំណាយប្រាក់ប្រមាណ ១៤ម៉ឺនដុល្លារអាមេរិក ដើម្បីនំាំយកសិល្បៈករ និង សិល្បៈការិនីប្រមាណ ៥០នាក់ ចេញទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូង សារជាថ្មីទៀត ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលរសៀលថ្ងៃទី១១ ខែកញ្ញានេះថា ហេតុផលនៃការចំណាយលុយដ៏ច្រើនដឹកនាំទៅប្រគំតន្ត្រីនៅរដូវភ្ជុំបិណ្ឌនៅកូរ៉េ គឺមានតែមួយគត់ គឺចង់ឱ្យបងប្អូនពលករខ្មែរសប្បាយរីករាយក្នុងរដូវភ្ជុំកាន់តែខិតជិតដល់ ។ ម្យ៉ាងមកពីអំឡុងពេលនេះ នៅក្នុងប្រទេសកូរ៉េមិនសូវរងារដែលជាឱកាសមាសរបស់អ្នករស់នៅទីនោះផង ទើបលោកមិនដែលខកខាន ដើម្បីកុំឱ្យបងប្អូនខ្មែរនឹកស្រុកខ្លាំងពេក សម្រាប់អ្នកមិនបានមកលេងភ្ជុំ ។ លោកឧកញ៉ាបន្តថា ខ្លួនជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េមុនក្លាយជាអ្នកជំនួញជោគជ័យ ទើបលោកយល់អារម្មណ៍នេះច្បាស់ ហើយមិនខ្វល់ថា អស់ប្រាក់ប៉ុន្មានក៏ត្រូវតែមានការប្រគំតន្ត្រីធំមួយឲ្យបងប្អូនខ្មែរសប្បាយចិត្ត ។

សូមជម្រាបថា តារាសិល្បៈដែលចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ រួមមានលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ កញ្ញា អ៊ីវ៉ា លោក គូម៉ា កវីនិពន្ធលោក យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង លោក ខេម និងក្រុមរាំ រួមទាំងក្រុមការងារសរុបប្រមាណជាង ៥០នាក់ ។ តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ដោយមាន Live Band វង់ភ្លេងចចកសមុទ្រនៅទីក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញានេះ ដោយការសម្ដែងទាំងមូលនឹងក្លាយជាការសម្ដែងដែលមានវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus

អត្ថបទទាក់​ទង

  • អត្ថបទថ្មី