ត្រាំ បញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកដែលទើបចុះចេញពីតំណែង គឺជាមហន្តរាយមួយលើគោលនយោបាយកូរ៉េខាងជើង

93432
  • លោក ចន បូលតុន ដែលទើបចុះចេញពីមុខតំណែងជាទីប្រឹក្សាសន្តិសុខជាតិ គឺជាមហន្តរាយមួយ ចំពោះគោលនយោបាយកូរ៉េខាងជើង និង មិនសមស្របចំពោះវេណេស៊ុយអេឡា ព្រមទំាងមិនត្រូវជាមួយមន្ត្រីរដ្ឋបាលសំខាន់ៗ នេះបើតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធនេះ ។

    លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា យើងបានវិលត្រឡប់ទៅរកស្ថានភាពដ៏អាក្រក់វិញ នៅពេលដែលលោក ចន បូលតុន និយាយអំពីគំរូលីប៊ី វាគឺជាគ្រោះមហន្តរាយមួយ ។
    លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា អតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបង្កើតកំហុសឆ្គង់នានា ដែលរួមទាំងការធ្វើឲ្យមានការអាក់អន់ចិត្តដល់មេដឹក នាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមរយៈការទាមទារថា លោកគួរតែធ្វើតាមគំរូលីប៊ី និងប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់ចេញមក ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី