ប្រធាន​ក្លឹប Bayern ជឿ​ថាមាន​តែ​ក្លឹប​របស់​គាត់មួយ​គត់​ដែល​អាច​ទម្លាក់ Real ចេញពី UCl បាន

20579
  • ប្រធាន​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge  ចេញ​ពី​ក្របខណ្ឌ UEFA Champions League នៅរដូវកាល​នេះ​បាន​។

    Image result for Karl-Heinz Rummenigge

    Bayern នឹង​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ Real នៅ​កីឡដ្ឋាន Allianz Arena នៅថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​នេះ សម្រាប់​ការ​ប្រកួត​ជើង​ទី​មួយ​នៃក្រប​ខណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ខណៈ AS Roma និង Liverpool ក៏​ត្រូវប៉ះ​គ្នា​នៅ​វគ្គ​នេះ​ផង​ដែរ​។

    Image result for bayern munich

    គួរ​រំលឹក​ដែរ​ថា Bayern ត្រូវ​ធ្លាក់​ចេញ​ពីការ​ប្រកួត​ក្រោម​ថ្វី​ជើង​របស់ Real Madrid នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​ឆ្នាំ ២០១៤ និង​នៅ​វគ្គ​ប្រាំបី​ក្រុម​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយលោក Rummenigge នៅតែ​មាន​ជំនឿ​ថា ជើង​ឯក​នៅ Bundesliga មួយ​នេះ​នឹង​អាច​ទម្លាក់​ក្រុម​របស់ Zinedine Zidane បាន​។

    Related image

    លោក Rummenigge បាន​ប្រាប់​អ្នកសារពត៌មាន​ថា៖ “មាន​តែ Bayern មួយ​គត់ ដែល​អាច​បំបាក់ Real Madrid បាន​ ។ ដើម្បី​ទម្លាក់ Real Madrid បាន យើង​ត្រូវតែ​យក​ឈ្នះ​លើ​ការប្រកួត​ទាំង​ពីរ​ជើង ហើយមាន​តែ Bayern មួយ​គត់​ដែល​អាច​ធ្វើ​រឿង​នេះ​បាន​ ។ ក្រុម​របស់​យើង​ពោរពេញ​ទៅ​ដោយ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​ក្លា ហើយ Jupp Heynckes បាន​រៀបចំ​យុទ្ធ​សាស្រ្ត​លេង​សម្រាប់​កូន​ក្រុម​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត​ ។ ក្រុម​របស់​យើង​មិនមាន​ការច្រណែន​គ្នា ឬ​ភាព​អាត្មា​និយម​នៅ​ក្នុង​ឡើយ គឺ​មាន​តែ​ស្មារតី​ជា​ក្រុម​ដ៏​អស្ចារ្យ​តែ​ប៉ុណ្ណោះ​” ៕

    ដោយ៖ តារា

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី