ក្លឹប Barcalona ត្រូវការតែ ៣ ពិន្ទុ ទៀតតែប៉ុណ្នោះដើម្បីលើកពាន Laliga រដូវកាលនេះ

5631
  • កាលពីយប់ថ្ងៃព្រហស្បតិ៍ក្រុម Catalans មានក្ដីសង្ឃឹមកាន់តែខ្ពស់ក្នុងកាលលើកពាន Laliga នារដូវកាលនេះក្រោយក្រុមលេខពីរ Atletico Madrid ដែលជាគូប្រជែងធំបំផុតក្នុងរដូវកាលនេះបានប្រកួតចាញ់ក្រុម Real Sociedad ៣ ទល់នឹង ០ ។

    នេះមានន័យថាធ្វើឲក្លឹប Barcalona ដាច់ពិន្ទុក្រុម AT Madrid រហូតដល់ ១២ ឯណោះហើយក្លឹបអ្នកមានបុណ្យមួយនេះត្រូវការតែបីពិន្ទុបន្ថែមទៀតតែប៉ណ្នោះដើម្បីលើកពាន LaLiga នារដូវកាលនេះ ។

    ការប្រកួតក្របខ័ណ្ឌ Laliga បន្ទាប់របស់ក្រុម Catalans នឹងត្រូវប្រកួតជាមួយក្រុម Deportivo នៅថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ ប្រសិនបើពួកគេឈ្នះពួកគេនឹងក្រសោបពាន Laliga រដូវកាល ២០១៨ នេះតែម្ដង ៕

    ដោយ៖ តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី