Lewandowski ប្រាប់មិត្តរួមក្រុមរបស់គាត់ថា ខ្លួនចង់ចូលរួមជាមួយ Real Madrid នៅរដូវកាលក្រោយ

25574
  • យោងទៅតាម German sports daily បានឲដឹងថា ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich បានប្រាប់មិត្តរួមក្រុមរបស់គាត់ដឹងថាគាត់ចង់ចាកចេញពីក្លឹប ដើម្បីសម្រចក្តីសុបិន្តរបស់គាត់ក្នុងការចូលរួមជាមួយក្លឹប Real Madrid ។

    Image result for Lewandowski

    ទោះជាយ៉ាងណានេះមិនមានន័យថាការផ្លាស់ប្តូរនេះនឹងកើតឡើងនៅរដូវក្តៅនេះឡើយ ។ ក្លិប Bayern Munich មិនមានបំណងលក់កីឡាករខ្សែប្រយុទ្ធរបស់ពួកគេឡើយដូច្នេះ Lewandowski នោះឡើយ ។ គាត់បានផ្លាស់ប្តូរភ្នាក់ងាររបស់គាត់ដោយសង្ឃឹមថាលោក Pini Zahavi នឹងជួយគាត់ឱ្យសម្រេចបាននូវគោលដៅរបស់គាត់។

    Related image

    យោងតាមសារព័ត៌មាន Sky Germany កីឡាករ Robert Lewandowski និង Real Madrid កំពុងស្ថិតនៅក្នុងការទាក់ទងជាមួយគ្នារហូត ។ ទន្ទឹមនឹងនេះដែរក្រុម Bayern មិនមែនជាអ្នកគាំទ្រនៃការផ្ទេរនេះទេ ប៉ុន្តែអាចប្រើប្រាស់ការផ្ទេរនេះដើម្បីទទួលបានការចុះហត្ថលេខាជាអចិន្ត្រៃយ៍ជាមួយកីឡាករ James Rodriguez ៕

    ដោយ៖ តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី