Man Utd យល់ព្រមលើកិច្ចសន្យាថ្មីជាមួយអ្នកចាំទី David de Gea ដែលមានតម្លៃស្មើរ Pogba

36268
  • ក្រុមរបស់លោក Ole Gunnar Solskjaer ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំទៀតជាមួយអ្នកចាំទី David de Gea ។

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ចំនួន ២០ សម័យកាល ក្លឹប Manchester United បានបំពេញតាមការទាមទាររបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ De Gea ដើម្បីឱ្យមានកិច្ចព្រមព្រៀងស្មើរនឹង Paul Pogba ហើយនឹងរកចំណូលបានជាង ១៥ លានអឺរ៉ូ (១៣,៣ លានផោន / ១៦,៦ លានដុល្លារ) ក្នុងមួយរដូវកាល ។  De Gea កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គាត់បូកបន្ថែម ១ ឆ្នាំទៀតដែលជាលក្ខខ័ណ្ឌនៅក្នុងកិច្ចសន្យា ។

    សូមបញ្ជាក់ផងដែរថា David de Gea ត្រូវបានក្លឹប Manchester United នាំយកពីក្លឹបយក្សអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ ២០១១ ក្នុងតម្លៃខ្លួន ១៨.៩ លានផោន ខណះមួយរយះចុងក្រោយនេះអ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះប៉ងចង់ចាកចេញពីទឹកដី Old Trafford ខ្លាំងមែនទែន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី