ស្អាតខ្លាំង!! តារាស្រីថៃ Susi Angelina មានសម្រស់ប្រៀបដូចទេពអប្សរពេលគ្រងរ៉ូបមួយឈុតនេះ

151453
  • តារាសម្ដែងស្រីថៃនាង Susi Angelina ដែលទស្សនិកជនភាគច្រើនស្គាល់នាងតាមរយៈការសម្ដែងជាតួអង្គឈ្មោះ ម៉ាលី ក្នុងរឿងភាគបុរាណថៃដ៏ល្បី «បុព្វេសន្និវាស» នោះកំពុងធ្វើឱ្យសុភាពជាប់ចិត្តប្រតិព័ទ្ធលើរូបសម្រស់របស់នាងយ៉ាងខ្លាំង ខណៈតារាស្រីរូបនេះរំលេចខ្លួនក្នុងរ៉ូបរាត្រីសមោលសរកូនក្រមុំរបស់លោកខាងលិចពណ៌ទឹកសមុទ្រលាយជាមួយប៉ាក់ពណ៌ទឹកមាសបានលើកសម្រស់នាងឱ្យក្លាយជាព្រះនាងម្ចាស់ត្រឹមមួយប៉ព្រិចភ្នែក ។

    តារាសម្ដែងដ៏មានប្រជាប្រិយវ័យ ៣២ ឆ្នាំ នាង Susi Angelina ជាតារាស្រីពុំសូវចូលចិត្តតែងខ្លួនកាលីបហាយសូរដូចតារាស្រីដទៃ ជាពិសេសគេក៏កម្រឃើញនាងតុបតែងខ្លួនបែបនេះណាស់ដល់ពេលបានធ្វើខ្លួនម្ដងៗសឹងតែធ្វើឱ្យប្រុសៗទន់ជង្គង់ ព្រោះលង់នឹងសម្រស់របស់នាង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី