ក្រោយបង្ហាញខ្លួនជាលើកដំបូង Hazard ថា៖ ខ្ញុំសង្ឃឹមថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លូវមួយដ៏ល្អ

31161
  • កីឡាករចំណូលថ្មីរបស់ក្លឹប Real Madrid ខ្សែប្រយុទ្ធ Eden Hazard បានចូលលេងជាលើកដំបូងឱ្យក្លឹបនេះក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ កាលពីល្ងាចម្សិលមិញនេះ បន្ទាប់ពីបានជាសះស្បើយពីរបួសដែលត្រូវឱ្យគេសម្រាកអស់ពេលជិតមួយខែ ។ កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានចូលលេងនៅក្នុងតង់ទី២ ក្នុងការប្រកួតដែល Real Madrid ឈ្នះក្រុម Levante ក្នុងលទ្ធផល ៣ ទល់នឹង ២ ។

    ក្រោយចប់ការប្រកួត Hazard បាននិយាយថា៖ ” ខ្ញុំសង្ឃឹមថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លូវមួយដ៏ល្អ ។ ខ្ញុំចង់រីករាយនឹងការលេងបាល់ទាត់ជាមួយមិត្តរួមក្រុម ។ នេះជាកីឡដ្ឋានមួយដ៏ពិសេស ហើយអ្នកគាំទ្រតែងតែគាំទ្រក្រុមកីឡាករជាប់ជានិច្ច ។ ខ្ញុំរីករាយណាស់ដែលខ្ញុំអាចចូលរួមប្រកួតបាន និងអាចជួយឱ្យក្រុមនេះទទួលបានជ័យជម្នះ ” ។

    សូមរំលឹកផងដែរថា ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំ Eden Hazard ត្រូវបានក្លឹបស្ដេចស Real Madrid នាំយកពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ កាលពីរដូវក្ដៅនេះ ដែលគេជឿជាក់ថា មកដើម្បីជំនួសកន្លែងរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័កាល Cristiano Ronaldo ដែលបានចាកចេញកាលពីពាក់ឆ្នាំ ២០១៨ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី