
អតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan លោក Serginho បានប្រៀបធៀបកីឡាករថ្លៃបំផុតក្នុងលោក Neymar ទៅនឹង Messi និង Ronaldo ។
លោក Serginho បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា Neymar អាចត្រលប់មកវិញបាន ១០០ ភាគរយ ហើយគាត់មានរបួសធ្ងន់ប៉ុន្តែគាត់នឹងត្រលប់មកវិញទាន់ពេលវេលា” ។
លោកបន្តទៀតថា៖ “គាត់គឺជាកីឡាករដែលល្អបំផុតនៅក្នុងពិភពលោកជាមួយ Messi និង Cristiano Ronaldo ហើយគាត់នឹងក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងការប្រកួត World Cup ខាងមុខនេះ” ៕
ដោយ៖ តារា