R.Madrid ត្រៀមផ្ដល់ Kroos ជាការដូរជូន Man Utd ដើម្បីប្ដូរយក Pogba នាខែមករាខាងមុខនេះ

29422
  • យោងតាមសារពត៌មាន Sport Bild បានឱ្យដឹងថាក្លិប Real Madrid នឹងផ្តល់ជូនតារាឆ្នើមរបស់ខ្លួន គឺកីឡាករ Toni Kroos នៅក្នុងកិច្ចព្រមព្រៀងមួយដើម្បីដូរយក Paul Pogba ពីក្លឹប Manchester United ក្នុងទីផ្សាដោះដូរកីឡាករនារដូវកាលរងាខាងមុខនេះ ។

    ម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions League ១៣ សម័យកាល ក្លឹប Real Madrid មិនអាចឈានដល់បញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមបិសាចក្រហម Manchester United សម្រាប់ខ្សែបម្រើវ័យ ២៦ ឆ្នាំ Paul Pogba នារដូវក្តៅនេះនោះទេ ប៉ុន្តែស្រាប់តែប្រភពខាងលើបានអះអាងថា ក្រុមរបស់លោក Zinedine Zidane នឹងធ្វើឱ្យអតីតតារាបាល់ទាត់របស់ក្លឹប Bayern Munich ខ្សែបម្រើ Toni Kroos ស្ថិតនៅក្នុងកិច្ចសន្យានេះ ហើយពួកគេជឿជាក់ថា នឹងទទួលបានជោគជ័យ ព្រោះក្រុមនៅក្របខ័ណ្ឌ Premier League ក៏ចាប់អារម្មណ៍ចង់បានសមាជិកជម្រើសជាតិអាល្លឺម៉ង់រូបនេះផងដែរ ។

    សូមរំលឹកផងដែរថា ក្នុងមួយរយះប៉ុន្មានឆ្នាំចុងក្រោយនេះ Paul Pogba  តែងតែស្ថិតនៅក្នុងរ៉ាដាតាមទិញរបស់ក្លឹបអធិរាជស Real Madrid ប៉ុន្តែតែងតែទទួលរងបរាជ័យជានិច្ច ព្រោះតែចរចារតម្លៃខ្លួនមិនត្រូវរ៉ូវគ្នា ខណះក្រុម Man Utd ចង់បានតម្លៃខ្លួន Pogba មិនក្រោម ១៥០ លានអឺរ៉ូឡើយ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី